Post News Media ព័ត៌មានជាតិ បុរសម្នាក់តខ្...

បុរសម្នាក់តខ្សែភ្លើងមិនប្រយ័ត្ន ក៏ត្រូវឆក់ស្លាប់ភ្លាមៗយ៉ាងរន្ធត់

តាកែវ: កាលពីវេលាម៉ោង ៨ និង៣០នាទីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់ នៅភូមិច្បាមន ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។

ជនរងគ្រោះឈ្មោះ ឆេង សុខគា ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។ ករណីនេះ កើតទ្បើងដោយសារជនរងគ្រោះតខ្សែភ្លើងឆៅ ចេញពីផ្ទះដើម្បីឆក់ត្រី។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះធ្វើកោសល្យវិច័យ ពិនិត្យឃើញថា ពិតជាស្លាប់ដោយសារឆក់ខ្សែភ្លើងមែន ទើបប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...