ព័ត៌មានជាតិ

ម៉ូតូសណ្ដោងរ៉ឺម៉ក ប៉ះគ្នាជាមួយរថយន្តដឹកកម្មកររោងចក្រ របួសធ្ងន់ម្នាក់

តាកែវ: នៅវេលាម៉ោង ៥ និង២០នាទីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូសណ្ដោងរ៉ឺម៉ក និងរថយន្ត បណ្ដាលឲ្យរងរបួសធ្ងន់បុរសម្នាក់ នៅផ្លូវជាតិលេខ៣ ចន្លោះគីទ្បូម៉ែត្រ ៤៣-៤៤ ស្ថិតនៅស្រុកបាទី ខេត្តតាកែវ។

ម៉ូតូម៉ាកហុងដា សេ១០០ កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខសណ្ដោងរ៉ឹមក បើកមកពីទិសខាងជើងបានបត់ឆ្វេង ឆ្លងកាត់គន្លងផ្លូវ បើកបរដោយឈ្មោះ ហម សាំងមា ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ (របួសធ្ងន់ ) បានបុកជាមួយរថយន្តមួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2I-9871 បើកពីទិសខាងត្បូងដឹកកម្មកររោងចក្រ ដោយអ្នកបើកបរ មិនស្គាល់អត្តសញ្ញា បានរត់គេចខ្លួនបាត់។

ក្រោយកើតហេតុ ជនរងគ្រោះ បានបញ្ជូនទៅមន្ទីពេទ្យភ្នំពេញ៕

មតិយោបល់