Post News Media ព័ត៌មានជាតិ រន្ធត់ណាស់! ​...

រន្ធត់ណាស់! ​​គោយន្ត​កន្ត្រៃ​មួយគ្រឿងក្រឡាប់ បណ្ដាលឲ្យស្លាប់ និងរបួស ២នាក់

ពោធិ៍សាត់: ករណី​គ្រោះថ្នាក់​ចរាចរណ៍មួយ ដោយ​គោយន្ត​កន្ត្រៃមួយគ្រឿង បានបើកក្រទ្បាប់ខ្លួនឯង បណ្ដាលឲ្យស្លាប់បុរសម្នាក់ និងបុរសម្នាក់ទៀតរងរបួស កាលពី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅលើ​ផ្លូវជាតិ​លេខ​៥៣B ស្ថិត​ក្នុងភូមិ​ខ្លាក្រពើ ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ។

​គោយន្ត​កន្ត្រៃ​ម៉ាក កូ​បូ​តា ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះមកដល់​ចំណុចកើតហេតុ បាន​រេ​ចង្កូត​ក្រឡាប់​ខ្លួនឯង ដោយគោ​យន្ត​ខូចខាត​ស្ទើរ​ទាំងស្រុង។

អ្នកបើកបរ​គោយន្ត​ឈ្មោះ គឹម សាវឿន ភេទ​ប្រុស អាយុ៥១ឆ្នាំ រស់នៅ​ភូមិ​ទន្សាយគល់ ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ (រងរបួស​ស្រាល)។ រីឯអ្នករួមដំណើរ​ឈ្មោះ នូ ឌុ​ម ភេទ​ប្រុស អាយុ៥៣ឆ្នាំ រស់​ភូមិ​កណ្តាល ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ (ស្លាប់​នៅ​កន្លែងកើតហេតុ។

ក្រោយកើតហេតុ ​ជនរងគ្រោះ​ត្រូវបានសមត្ថកិច្ច បញ្ជូនទៅ​ព្យាបាល​របួសនៅមន្ទីរពេទ្យ ចំណែក​វត្ថុតាង(គោយន្ត) សមត្ថកិច្ច​បាន​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ ដើម្បី​រង់ចាំ​មកធ្វើការ​ដោះស្រាយ​ពេល​ក្រោយ៕

Loading...