Post News Media ព័ត៌មានជាតិ ជនជាតិវៀតណាម ...

ជនជាតិវៀតណាម ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីគ្រឿងញៀន

ភ្នំពេញ: នគរបាលខណ្ឌឫស្សីកែវ បង្ក្រាបជាក់ស្ដែងករណីរក្សាទុកខុសច្បាប់នូវសារធាតញៀន ដោយឃាត់ខ្លួនជនសង្ស័យ២នាក់ កាលពីវេលាម៉ោង០០និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែវិច្ឆកា ឆ្នាំ២០១៨ត្រង់ចំណុចផ្លូវជាតិលេខ៥ ស្ថិតក្នុងក្រុមទី៤ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យទី១ ឈ្មោះ ឡង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិអរិយ្យក្សត្រ ឃំអរិយ្យក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល មុខរបរលក់ពោត និងទី២ ឈ្មោះ ម៉ង់ ណាម ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅភូមិព្រែក តាគង់ ឃំសំពៅលូន មុខរបរលក់ត្រី។

សម្ភារដកហូតរួមមាន៖ ក្រាមពណ៌សថ្លាចំនួន០២ កញ្ចប់តូច​ ម៉ូតូ០១គ្រឿង ម៉ាកសង់ការ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CM-5597។

ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនិតិវិធី៕

Loading...