ព័ត៌មានជាតិ

រថយន្តស៊េរីទំនើបមួយគ្រឿង របស់មន្ត្រីយោធាម្នាក់ ត្រូវចោរចូលលួចដល់ផ្ទះបានសម្រេច

ព្រះសីហនុ: កាលពីយប់រំលងអាធ្រាត្រម៉ោង ១ និង០៥នាទី ឆ្លងចូលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីចោរកម្ម ចូលលួចរថយន្តមួយគ្រឿង ម៉ាក TOYOTA FORTUNER ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BA -2718 ស៊េរីឆ្នាំ ២០១៧ នៅក្រុម២៨ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ។

តាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យដែលធ្វើសកម្មភាពលួចនោះ ឈ្មោះឡាយ សុផុន អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ ជាកម្មករនៅក្នុងផ្ទះ ចំណែកម្ចាស់រថយន្ត ឈ្មោះគឹម ហៀងអាយុ ៤៥ឆ្នាំ ជនជាតិខែ្មរ ធ្វើការនៅអង្គភាពយោធា រស់នៅភូមិកើតហេតុ។

សមត្ថកិច្ចបន្តថា ជនសង្ស័យបានធ្វើសកម្មភាពលួច ពេលម្ចាស់ផ្ទះជាប់ទៅប្រទេសវៀតណាម ដោយ ក្នុងហេតុការណ៍នេះ មានស្ត្រីម្នាក់ឈ្មោះ ជា សៀរ អាយុ៥៥ ឆ្នាំ ជនជាតិខ្មែរ ជាកម្មករនៅក្នុងផ្ទះ ត្រូវជនសង្ស័យចងដៃ ជើង បិតមាត់នៅក្នុងផ្ទះផងដែរ។

សម្ភារបាត់បង់រួមមាន៖
– រថយន្តមួយគ្រឿងម៉ាកTOYOTA
FORTUNER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BA -2718។
– អាវុធខ្លីម៉ាកAZ លេខ2075 ១ដើម
– បាត់លុយដុល្លារ និងលុយខ្មែរមួយ
ចំនួន។

ករណីនេះ សមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវបន្ត ដើម្បីអនុវត្តតាមនិតិវិធី៕

មតិយោបល់