Post News Media ព័ត៌មានជាតិ ស្លាប់ និងរបួ...

ស្លាប់ និងរបួសធ្ងន់ ៣នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ពីរផ្សេងគ្នា នៅស្រុកព្រះនេត្រព្រះ

បន្ទាយមានជ័យ: គ្រោះថ្នាក់ចរាចរណ៍ ២ករណីផ្សេងគ្នា ក្នុងយប់ថ្ងៃតែមួយ នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យមនុស្សម្នាក់បាត់បង់ជីវិត និង២នាក់ទៀតរបួសធ្ងន់។

ករណីទី១ កើតទ្បើងវេលាម៉ោង៦និង៥០នាទីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវលេខ២៦៨A ពីភូមព្រៃមាន់ទៅស្រុកភ្នំស្រុកក្រៅទីប្រជុំជន ត្រង់ចំណុចខាងត្បូងបង្គោលចែក ព្រំប្រទល់ភូមិព្រៃមាន់ ឃុំរហាល ស្រុកព្រះនេត្រព្រះ និងភូមិគោករំចេក ឃុំស្រះជីក ស្រុកភ្នំស្រុក ចម្ងាយប្រហែល ៧០០ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រ ភូមិព្រៃមាន់ ឃុំរហាល ស្រុកព្រនេត្រព្រះ ខេត្តបន្ទាយមានជ័យ បង្កឡើងដោយម៉ូតូបុកម៉ូតូ ។

ករណីទី២ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៦និង៤០នាទីយប់ កើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៦ ក្នុងទីប្រជុំជន ត្រង់ចំណុចខាងមុខវត្តរហាល ដែលស្ថិតនៅក្នុងភូមិរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បង្កឡើងដោយរថយន្តបុកអ្នកជិះកង់ឆ្លងផ្លូវ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ៕

Loading...