Post News Media ព័ត៌មានជាតិ មន្ត្រីយោធាម្...

មន្ត្រីយោធាម្នាក់ បាញ់បោះសេរី ត្រូវសមត្ថកិច្ចបញ្ជូនចូលប៉ុស្តិ៍

កំពង់ឆ្នាំង: កាលពីវេលាម៉ោងប្រហែល ១១យប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ សមត្ថកិច្ចបានបញ្ជូនខ្លួនជនបាញ់បោះ មកកងរាជអាវុធហត្ថ ដែលបានបាញ់១គ្រាប់ឡើងលើ រួចជិះម៉ូតូចេញបាត់ ដែលកើតហេតុ នៅភូមិត្រពាំងចឹក្សា សង្កាតកំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។

ជនសង្ស័យបង្កឈ្មោះគង់ ដារ៉ូ ភេទប្រុស អាយុ ២៣ឆ្នាំ បម្រើការងារផ្នែកខាងហិរញ្ញវត្ថុ ក្នុងអង្គភាពតំបន់ប្រតិបត្តិការសឹកកំពង់ឆ្នាំង។

ករណីនេះ កើតទ្បើងដោយសារជនបង្កមកតាមប្អូន
កំពុងផឹកស៊ីនៅផ្ទះមិត្តភ័ក្រឲ្យទៅផ្ទះវិញ ប៉ុន្តែប្អូនប្រកែក មិនព្រមទៅក៏មានការឈ្លោះប្រកែកគ្នា ទើបបណ្ដាលឲ្យមានការផ្ទុះអាវុធឡើង តែមិនបង្កឲ្យមានគ្រោះថ្នាក់នោះទេ ។

ក្រោយបាញ់រួចជនសង្ស័យ ក៏បានជិះម៉ូតូគេចខ្លួន៕

Loading...