ព័ត៌មានជាតិ

ជនជាតិចិន បើករថយន្តបុករ៉ឺម៉កស្លាប់ម្នាក់ រួចបន្តរះម៉ូតូ ២គ្រឿងទៀត រងរបួស ២នាក់

សៀមរាប: បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង និង២នាក់ទៀតបានរងរបួសធ្ងន់ស្រាល បន្ទាប់ពីត្រូវរថយន្តមួយគ្រឿង បើកបរដោយជនជាតិចិនក្នុងស្ថានភាពស្រវឹង បុករ៉ឺម៉កពេញទំហឹង។

ហេតុការណ៍នេះ កើតទ្បើងនៅវេលាម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅស្តុបសាលារៀនគ្រួស ក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

សមត្ថកិច្ច បានឲ្យដឹងថា រថយន្តជនជាតិចិន បានបើកបុករ៉ឺម៉ក បណ្តាលឲ្យស្លាប់ម្នាក់ភ្លាមៗ រួចបន្តទៅបុកម៉ូតូមួយគ្រឿង របួសធ្ងន់ម្នាក់ ហើយផ្លោងទៅបុក ផាស់អ័បមួយគ្រឿងទៀតរងរបួសស្រាល។

ករណីនេះដែរ សមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿង និងបញ្ជូនខ្លួនជនជាតិទៅស្ថាប័នតុលាការហើយ៕

មតិយោបល់