Post News Media ព័ត៌មានជាតិ រន្ធត់ណាស់! ប...

រន្ធត់ណាស់! បុរសវ័យចំណាស់ម្នាក់ បានស្លាប់ភ្លាមៗ ក្រោយជិះម៉ូតទៅបុករថយន្តចតចោលពីក្រោយពេញទំហឹង

បាត់ដំបង: កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកនិងរថយន្ត បណ្ដាលឲ្យស្លាប់បុរសម្នាក់នៅនឹងកន្លែង ត្រង់ចំណុចក្រុមទី៧ ចន្លោះគីឡូម៉ែត្រលេខ ២៣-២៥ ភូមិគរ ឃុំស្នឹង ស្រុកបាណន់។

សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូសង់កូរ៉េ ស៊េរីចាស់ អត់កញ្ចក់ ពាក់ស្លាកលេខ គ-2581បប1 បើកបរដោយឈ្មោះ សែម ទុំ ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិស្នឹងលិច ឃុំស្នឹង បានជិះម៉ូតូជ្រុលទៅបុកចូលគូថរថយន្ត ដែលឈប់ចតចោលពីក្រោយផ្នែកខាងឆ្វេងពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់នៅនឹងកន្លែង។

ចំណែករថយន្តម៉ាកហីយិនដាយ (HYUNDAI)​ មានពណ៌ទ្រុងខៀវ ក្បាលស ពាក់ស្លាកលេខកំពង់ចាម 3A-4423 អ្នកបើកបរមិនស្គាល់ឈ្មោះ បានរត់គេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្នសព ត្រូវបានក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាន។ រីឯវត្ថុតាងរថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ខេត្ត៕

Loading...