Post News Media ព័ត៌មានជាតិ លោះព្រលឹងអស់!...

លោះព្រលឹងអស់! បុរសម្នាក់ ធ្វើអត្តឃាតចង.កសម្លាប់ខ្លួនឯង នៅក្នុងបន្ទប់ផ្ទះសំណាក់មួយកន្លែង

បន្ទាយមានជ័យ: កាលពី​រសៀល​ថ្ងៃ​ទី​២២ វិច្ឆិកា ២០១៨ មានករណីបង្កការភ្ញាក់ផ្អើលមួយ ដោយបុរសម្នាក់ បានធ្វើអត្តឃាតចង.កសម្លាប់ខ្លួនឯង ដោយមិនដឹងមូលហេតុ នៅផ្ទះសំណាក់មួយកន្លែង ស្ថិតក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត​។

ជន​រង​គ្រោះ​ឈ្មោះ ខ្វួ​យ វ៉ា​ន់ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​ភូមិក​ន្ទ្រោញ ឃុំ​ជ្រៃ​ឃ្មុំ ស្រុក​ស៊ី​ធរ​កណ្តាល ខេត្តព្រៃវែង​។

​សមត្ថកិច្ច​បានឲ្យដឹងថា ជន​រង​គ្រោះ​ បានមក​ជួល​បន្ទប់ផ្ទះសំណាក់ ​ស្នាក់​នៅ​កាលពី​ម្សិលមិញ ដោយរូបគាត់ជាពលករ ​ទើបតែ​​ត្រឡប់​មកពីប្រទេស​ថៃ​។

ផ្អែកតាម​លទ្ធផលត្រួតពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​របស់​សមត្ថកិច្ច រួមទាំងគ្រូពេទ្យ​ជំនាញ បាន​សន្និដ្ឋានថា ជន​រង​គ្រោះ​ពិតជា​ចង.ក​សម្លាប់​ខ្លួនឯងប្រាកដ​មែន តែ​មិនដឹង​មូលហេតុអ្វីនោះទេ​។

បច្ចុប្បន្នសព ​ត្រូវ​បានសមត្ថកិច្ចយកទៅ​តម្កល់​នៅ​វត្ត​បា​លិ​លេ​យ្យ ក្នុងភូមិ​ក្បាលស្ពាន​២ សង្កាត់ និង​ក្រុង​ប៉ោយ​ប៉ែ​ត​៕

Loading...