ព័ត៌មានជាតិ

អាសូរណាស់! ក្មេងប្រុសអាយុ ១៥ឆ្នាំម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់

កំពង់ធំ: កាលពីវេលាម៉ោង០៩ និង១០នាទីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីក្មេងស្រីម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់
ស្ថិតនៅភូមិឈូកខ្សាច់ ឃុំឈូកខ្សាច់ ស្រុកបារាយណ៍។

ជនរងគ្រោះឈ្មោះ ឆាន សៀងលី ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះ ដោយសារជនរងគ្រោះឡើងជណ្តើរសាលាឆាន់ ដោយរត់កាត់ចំខ្សែភ្លើង បណ្តាលឲ្យឆក់ធ្លាក់បែកក្បាលស្លាប់តែម្ដង៕

មតិយោបល់