Post News Media ព័ត៌មានជាតិ ជនជាតិបរទេសម្...

ជនជាតិបរទេសម្នាក់ លោតពីលើអាគារខុដូរសម្លាប់ខ្លួន ដោយមិនដឹងមូលហេតុ

ភ្នំពេញ: បុរសជនជាតិបរទេសម្នាក់ មិនដឹងថា កើតមានវិបត្តិអ្វីទ្បើយ បានធ្វើអត្តឃាតលោតពីលើអាគារខុនដូរ១៦ជាន់ សម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១៦និង១០នាទីរសៀល ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចអាគារ ខុនដូ បុរីសែនសុខ តាមបណ្តោយ ផ្លូវ៥៩៨ ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សពជនបរទេសខាងលើ មិនទាន់ស្គាល់អត្តសញ្ញាណទេ ភេទប្រុស ស្លៀកខោរខូវប៊យជើងវែង អត់មានពាក់អាវ មិនដឹងថា ជាជនជាតិអ្វីទ្បើយ ហើយខុនដូរខាងលើនេះ មានកម្ពស់១៦ជាន់ ដោយជនរងគ្រោះលោតពីជាន់ទី១២ ធ្លាក់មកទើលើជាន់ទី៥ ស្លាប់ក្នុងថ្លុកឈាម ។

តាមម្ចាស់ខុនដូរបានបញ្ជាក់ថា បុរសដែលលោតសម្លាប់ខ្លួននេះ មិនមែនអ្នកស្នាក់នៅចំណុចខាងលើទេ មិនដឹងមកពីណាឡើយ តែបើតាមពលរដ្ឋ បានលើកឡើងថា ម្ចាស់ខុនដូរចេះតែឆ្លើយ កុំឲ្យ ប៉ះពាល់ដល់ភ្ញៀវ អតិថិជនស្នាក់នៅទីនោះប៉ុណ្ណោះ។

ទោះជាយ៉ាងណាក្តី សាកសពត្រូវសមត្ថកិច្ច ដឹកយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ ដើម្បីស្រាវជ្រាវបន្ត ព្រោះសពមិនមានលិខិតឆ្លងដែន ឬអត្តសញ្ញាណប័ណ្ណនៅជាប់ខ្លួននោះទេ ៕

Loading...