Post News Media ព័ត៌មានជាតិ អាវុធហត្ថខេត្...

អាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យ​២នាក់ ទៅតុលាការ ពាក់ព័ន្ធករណី២សំណុំរឿងផ្សេងគ្នា

ព្រះសីហនុ: នៅវេលាម៉ោង២និង​៣០នាទីរសៀល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ការិយាល័យបទល្មើសព្រហ្មទណ្ឌ បានបង្កសំណុំរឿងបញ្ជូនទៅសាលាដំបូង ខេត្តព្រះសីហនុចំនួន ២សំណុំរឿង:
១. រក្សាទុក និងប្រើប្រាស់អាវុធខុសច្បាប់ ជនសង្ស័យ ០១នាក់ ឈ្មោះ អេង រដ្ឋា ភេទប្រុស អាយុ ៤៨ឆ្នាំមុខរបរ ធ្វើស្រែ មានទីលំនៅភូមិព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល។
ព្រមទាំងវត្ថុតាងអាវុធអាកា ៤៧ចំនួន ០១ដើមលេខ 07307, បង់ចំនួន ០១, គ្រាប់ចំនួន ៧៤គ្រាប់, សំបកកាទុះចំនួន ០៨, អាវុធវាំងឌឺឡុង ០១ដើម និងខោនគរបាលចំនួន ០២ ។
២. ទទួលផលចោរកម្មជនសង្ស័យ ០១នាក់ ឈ្មោះ យ៉ាង លីជី ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិចិន មុខរបរទទួលបញ្ជាំ មានទីលំនៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ព្រមទាំងវត្ថុតាងម៉ូតូចំនួន ១៦គ្រឿង, ប្រគល់ឱ្យម្ចាស់ដើមវិញចំនួន ០២គ្រឿង និងចំនួន ១៤គ្រឿង បញ្ជួនទៅកាន់សាលាដំបូងខេត្ត៕

Loading...