ព័ត៌មានជាតិ

​បុគ្គលិក​ក្រុមហ៊ុន​ទឹក​បរិសុទ្ធ​ម្នាក់ ចេញឆក់កាបូបប្រជាពលរដ្ឋនាថ្ងៃបុណ្យ​អុំទូក​ទី​៣ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន!

ភ្នំពេញ: កាលពីវេលាម៉ោង១០និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ​ម្នាក់ ក្រោយធ្វើ​សកម្មភាព​ឆក់​កាបូប​របស់​ប្រជាពលរដ្ឋ​នៅ​ថ្ងៃបុណ្យ​អុំទូក​ទី​៣ នៅតាមបណ្តោយផ្លូវ​ជាតិ​លេខ​២ ភូមិ​ទួល​រកា​២ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។​

​ជនសង្ស័យ​ឈ្មោះ ញឹក មករា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ទីលំនៅ​ផ្ទះជួល ផ្លូវលំ ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ទឹក​បរិសុទ្ធ​(​ឃាត់ខ្លួន មាន​ផ្ទុក​សារធាតុ​ញៀន​)​។ ​ជនរងគ្រោះ​ឈ្មោះ ម៉ឺន ឡៃ ភេទ​ស្រី អាយុ ៣១​ឆ្នាំ ទីលំនៅ​ផ្ទះជួល ផ្លូវលំ ភូមិ ទួល​រកា​២ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ មុខរបរ​រៀន​កាត់ដេរ​។​

​បច្ចុប្បន្ន ​ជនសង្ស័យ ត្រូវបានសមត្ថកិច្ច​​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​ចាត់​តាម​នីតិវិធី​ច្បាប់​​៕

មតិយោបល់