ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់!

រតនគិរី: កាលពីវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ(សង់០១៨)ត្រង់ចំណុចផ្លូវបំបែកជា៤កែងដេប៉ូហាងរតន: នៅភូមិអូរៀមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

ម្ចាស់រថយន្ត រត់គេចខ្លួនបាត់។ ​ម្ចាស់ម៉ូតូ​ឈ្មោះ វូច ធារ៉ា ភេទប្រុស អាយុ២៩ ឆ្នាំ រស់នៅភូមិអូរមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតន​គីរី មុខរបរជាងសិប្មកម្ម(របួសធ្ងន់)៕

មតិយោបល់