ព័ត៌មានជាតិ

ម៉ូតូ២គ្រឿង ពន្លះគ្នាលាន់ដូចរន្ទះ ស្លាប់ម្នាក់ របួសធ្ងន់ស្រាល៤នាក់

ភ្នំពេញ: មនុស្សម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម និង៤នាក់ទៀតរងរបួសធ្ងន់ស្រាល ខណ:ដែលម៉ូតូហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៨ ស្លាកលេខ​ ព្រៃវែង​ 1M-6269 បុក​ជាមួយ​ម៉ូតូសង់០៧ ស្លាកលេខ​ កណ្ដាល​ 1B-7888។

ហេតុការណ៍នេះកើតឡើងនៅម៉ោង២យប់ ឈានចូលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង យកម៉ូតូទាំង២គ្រឿងទៅរក្សាទុក រង់ចាំដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់