Post News Media ព័ត៌មានជាតិ រថយន្តដឹកទឹកក...

រថយន្តដឹកទឹកកករបស់ក្រុមហ៊ុន ធុនតូច ផលិតទឹកកកដើម និងទឹកកកអានាម័យ គឹម ឆៃហ៊ន ពន្លះម៉ូតូមួយគ្រឿង ស្លាប់ប្តីជាសន្តិសុខយាមនៅមន្ទីរពេទ្យគុន្ធបុប្ផា និងប្រពន្ធជាអ្នកអានាម័យនៅមន្ទីរពេទ្យគុន្ធបុប្ផា របួសធ្ងន់

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តដឹកទឹកកករបស់ក្រុមហ៊ុន ធុនតូច ផលិតទឹកកកដើម និងទឹកកកអានាម័យ គឹម ឆៃហ៊ន ពាក់ស្លាកលេខ ភ្នំពេញ 2M-0417 បានបុកម៉ូតូពាក់ស្លាកលេខ ភ្នំពេញ 1AB-1644 កំពុងជិះដោយ២នាក់ប្តីប្រពន្ធ បណ្តាលឲ្យប្តីស្លាប់ និងប្រពន្ធរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យ។

ករណីនេះកើតឡើងនៅម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

សពមានឈ្មោះ ប្រាក់ សំណាង ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរជាសន្តិសុខយាមនៅមន្ទីរពេទ្យគុន្ធបុប្ផា ស្នាក់នៅភូមិខ្លាកូន ឃុំពុទ្ធសារ ស្រុកបាទី ខេត្តតាកែវ និងមានប្រពន្ធជាអ្នកអានាម័យនៅមន្ទីរពេទ្យគុន្ធបុប្ផា រងរបួសធ្ងន់ ។

ក្រោយកើតហេតុសមត្ថិច្ចបានធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

Loading...