Post News Media ព័ត៌មានជាតិ រថយន្តទូរីស ព...

រថយន្តទូរីស ពន្លះម៉ូតូនិច ស្លាប់២នាក់ របួសធ្ងន់ម្នាក់យ៉ាងរន្ធត់

ភ្នំពេញ:​ ហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍គួរឲ្យរន្ធត់មួយ កើតឡើងរវាងរថយន្តទូរីស​ ពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AB-9170 បើកលឿនវ៉ាជែងជ្រុលទៅបុកជាមួយ​ម៉ូតូនិច ពាក់ស្លាក​លេខ ភ្នំពេញ 1CL-4344 បណ្ដាលឲ្យយុវជន២នាក់ស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់​ កាលពីវេលាម៉ោង​ ៥ព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨​ផ្លូវព្រះនរោត្ដម​ សង្កាត់បឹងកេងកង​១​ ខណ្ឌ​ចំការមន​។

ក្រោយពេលកើតហេតុបានធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នង​ការនគរបាលរាជធានីភ្នំពេញ​រង់ចាំដោះស្រាយនៅពេល​ក្រោយ​បន្តទៀត និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

Loading...