ព័ត៌មានជាតិ

លួចម៉ូតូគេបាន១០ថ្ងៃ ត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបាន!

ភ្នំពេញ: នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់លួចកាច់សោ.កម៉ូតូពីក្នុងផ្ទះជនរងគ្រោះ កាលពីវេលាម៉ោង៨ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨
នៅចំណុចផ្ទះលេខ៧២H ផ្លូវលំ ក្រុម១៤ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ភាព សុភាវត្តី ភេទស្រី អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះកើតហេតុខាងលើ។ ជនសង្ស័យឈ្មោះ ស វណ្ណថា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរគ្មាន
ស្នាក់នៅផ្ទះលេខ១៥៩ ផ្លូវបេតុង ក្រុម១៤ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ មានសារធាតុញៀន។

សមត្ថកិច្ចឲ្យដឹងថា មានករណីបាត់ម៉ូតូ១គ្រឿងម៉ាកស្កុបពី ស៊េរី២០១៤ ពណ៌ស លាយក្រហម ពាក់ស្លាកលេខ ភព1CW-1934 នៅចំណុចផ្ទះកើតហេតុខាងលើ។

ប្រភពដដែលបន្តថានៅវេលាថ្ងៃ​ខែឆ្នាំខាងលើ ពេលដែលម៉ូតូរបស់ជនរងគ្រោះបានទុកនៅក្នុងផ្ទះត្រូវជនសង្ស័យចូលលួចបានហើយគេចខ្លួនបាត់។ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងបន្ទាប់ពីបានទទួលពាក្យបណ្តឹងកម្លាំងជំនាញខណ្ឌនិងប៉ុស្តិ៍បានធ្វើការស្រាវជ្រាវនិងផ្អែកលើសាក្សីលុះដល់វេលាម៉ោង១​រសៀល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨
សមត្ថកិច្ចឈានទៅឃាត់ជនសង្ស័យម្នាក់នៅចំណុចមុខផ្ទះសំណាក់វិមានទួលសងែ្ក ផ្លូវ៩៩R ក្រុមទី៨ ភូមិទួលសងែ្ក សង្កាត់ទួលសងែ្កទី១ ខណ្ឌឬស្សីកែវ។

ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនិតីវិធី​៕

មតិយោបល់