ព័ត៌មានជាតិ

សង្ស័យ​​ស្នេហាត្រីកោណ! សង្ឃមួយអង្គយកកាំបិតចាក់ស្រ្តីម្នាក់ ផ្អើលក្រុងប៉ោយប៉ែត!

បន្ទាយមានជ័យ: កម្លាំងនគរបាលបានឃាត់ខ្លួនសង្ឃមួយអង្គ យកមកសួរនាំនៅអធិការដ្ឋានទាំងព្រឹកព្រលឹមថ្ងៃទី២៤ ខែវិច្ឆិកា ​ឆ្នាំ​២០១៨នេះ នៅចំណុចអាងអម្រឹតអូរខៃដន ស្ថិតក្នុងភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
បន្ទាប់ពីសង្ឃនោះយកកាំបិតចុងស្រួចចាក់ស្ត្រីម្នាក់បណ្តាលឲ្យរបួសធ្ងន់។

អ្នកឃើញហេតុការណ៍បាននិយាយថា​ ស្ត្រីរងគ្រោះបានរត់ចេញពីរថយន្តម៉ាកហាយឡែនឌ័រ​ ឈាមស្រោចខ្លួនដោយស្រែកឲ្យគេជួយ​ ថាខ្លួនត្រូវសង្ឃចាក់សម្លាប់។

ក្រោយមក ស្ត្រីរងគ្រោះត្រូវបានដឹកបញ្ជូនភ្លាមទៅកាន់មន្ទីរពេទ្យបង្អែកដីថ្មីដើម្បីជួយសង្គ្រោះបន្ទាន់​ ហើយសង្ឃបង្កត្រូវឃាត់ខ្លួននាំទៅអធិការក្រុង។
​​នៅពុំទាន់មានការអះអាងណាមួយជុំវិញហេតុការណ៍​នេះទេ​ តែគេសង្ស័យជាករណីស្នេហាត្រីកោណច្រើនជាង៕​

មតិយោបល់