Post News Media ព័ត៌មានជាតិ រថយន្តស៊េរីទំ...

រថយន្តស៊េរីទំនើបLAND CRUISER ស្លាកលេខ​ភ្នំពេញ2BA-8088 បើកបុកម៉ូតូឆ្លងថ្នល់​ បណ្តាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់!

ពោធិ៍សាត់: កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត​បុកម៉ូតូជិះឆ្លងថ្នល់​ បើកបរក្នុងទិសដៅពីជើង​ទៅលិច បណ្តាលឲ្យស្លាប់ស្ត្រីម្នាក់និងរងរបួសធ្ងន់បុរសម្នាក់ នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ​១៧៦-១៧៧ ភូមិតាកែវលើ ឃុំត្នោតជុំ ស្រុក​ក្រគរ ​ខេត្ត​ពោធិ៍សាត់។

រថយន្ដបង្កម៉ាកLAND CRUISER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2BA-8088 (បើកបរពីកើតទៅលិច) ​អ្នកបើកបរ​មិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់​។ ចំណែកម៉ូតូរងគ្រោះម៉ាក ហុងដា សេ១២៥ ពាក់ស្លាកលេខ ពោធិ៍សាត់1C-6600 ពណ៌ខ្មៅ ជិះដោយម៉ូតូ​​ឈ្មោះ ហោ លីហេង អាយុ​១៧​ឆ្នាំ ភេទ​ប្រុស លំនៅ​ភូមិ ចំការតាប៉ូ ឃុំ ស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ​(រងរបួសធ្ងន់) និងអ្នករួមដំណើរឈ្មោះ ភឿន ចាន់នី ហៅ​ភិន អាយុ​១៧​ឆ្នាំ ភេទស្រី មានទីលំនៅភូមិចំបក់ធំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ស្លាប់នៅនឹងកន្លែងកើតហេតុ។
ជនរងគ្រោះបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់​។

ចំពោះករណីនេះ ​វត្ថុតាងបានបញ្ជូនទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តពោធិ៍សាត់៕​

Loading...