ព័ត៌មានជាតិ

រថយន្តម៉ាកមីស៊ុយមីស៊ី របស់ក្រុមហ៊ុនKubota ពន្លះជាមួយម៉ូតូមួយគ្រឿងជិះឌុបគូដណ្តឹងជិតនឹងដល់ថ្ងៃរៀបការ ខ្ទាតម៉ូតូចូលក្រោមរថយន្ត របួសធ្ងន់ម្នាក់!

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាង​ម៉ាកមីស៊ុយមីស៊ី របស់ក្រុមហ៊ុនKubota ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Z-8997 បើកបរចេញពីភ្នំពេញ ឆ្ពោះទៅសាខាខេត្តតាកែវ បានប៉ះជាមួយម៉ូតូ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1A-4499 ដែលកំពុងជិះឌុបគ្នា២នាក់គូដណ្តឹងដែលជិតរៀបការ ក្នុងបំណងមកទិញអីវ៉ាន់ បណ្តាលឲ្យដួលខ្ទាតម៉ូតូចូលក្រោមរថយន្ត និងបណ្តាលឲ្យភាគីខាងប្រុសរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យសួគ៌ា។ ចំណែកភាគីខាងស្រីរបួសស្រាល។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅច្រមុះជ្រូកស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ជនរងគ្រោះជានារីមានអាយុ២៥ឆ្នាំ មុខរបរអ្នកលក់កាហ្វេ ។ ចំណែកខាងប្រុសមានអាយុ២៨ឆ្នាំ មុខរបរជាអ្នកលើកអីវ៉ាន់ឲ្យគេ(រងរបួសធ្ងន់) ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែងដល់កន្លែងកើតហេតុផងដែរ៕

មតិយោបល់