Post News Media ព័ត៌មានជាតិ ​តាខ្លាចបែករឿ...

​តាខ្លាចបែករឿងមានស្រី ប្រើកណ្តាប់ដៃវាយយាយប៉ោងភ្នែក!

ភ្នំពេញ: ស្នេហាវ័យចាស់ជ្រេ​មួយគូ យាយប៉ោងភ្នែកស្រែកដង្ហោយប្តឹងប៉ូលិសឲ្យជួយអន្តរាគមន៏ បន្ទាប់ពីតាគ្មានធម៌មេត្តាក្នុងខ្លួន ប្រើអំពើហិង្សាក្នុងគ្រួសារ ព្រោះតែខ្លាចយាយដឹងរឿង ថាខ្លួនលួចមានស្រី កាលពីវេលាម៉ោង១រំលងអធ្រាត្រចូលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅផ្ទះលេខ៤៣៦ ក្រុម៤ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

ភាគីខាងប្តី​​អាយុ៦២ឆ្នាំ ចំណែក​ភាគីខាងប្រពន្ធ​អាយុ៥៣ឆ្នាំ​។

តាមស្ត្រីជាប្រពន្ធបានយំរៀបរាប់ថា គាត់បានគ្នាជាប្តីប្រពន្ធ៣ឆ្នាំមកហើយ គ្រាដើមគាត់ជាម៉េម៉ាយកូន២នាក់ ចំណែកប្រុសចាស់ខាងលើ ពោះម៉ាយកូន៥នាក់ ប្រពន្ធលែង មានចិត្តប្រតិព័ទ្ធស្រឡាញ់គ្នា រៀបការជាប្តីប្រពន្ធត្រឹមត្រូវ ស្របច្បាប់ មានទាំងចុះលិខិតអាពាហ៍ពិពាហ៍ តាមផ្លូវច្បាប់ ហើយក្រោយពីបានគ្នាអស់រយ:កាល៣ឆ្នាំ ពុំមានកូនឡើយ ។

ប្រភពបន្តទៀតថា ភាគីខាងតា ចាស់មែនពិត តែចិត្តកម្លាំងរឿងលើគ្រែនៅបាន ឃើញស្រីមិនបានហ្មង ហើយគាត់ក៏មិនថាមិនស្តី ព្រោះស្រីចាស់ជ្រេទៅហើយ ខ្សោយអស់អារម្មណ៍ ស្រាប់តែនៅនៅយប់កើតហេតុនេះ គាត់ជាប្រពន្ធបានទទួលដំណឹង ថាតា នៅបានចិត្តស្រឡាញ់ មានភ្លើងប្រច័ណ្ឌប្រពន្ធទី២របស់គាត់ ដែលបានលែងលះគ្នាច្រើនឆ្នាំហើយនោះ ក៏មិនស្តី មិនថា តាខ្លាចយាយរករឿង បែកគំនិតអុកឡុក ឡូ​ឡា ឈ្លោះទាំងយប់ រហូតដល់ប្រើកណ្តាប់ដៃវាយលើយាប៉ោងភ្នែក ជាំស្នាមថ្ពាល់យាយម្ខាង វាយ បំផ្លិចបំផ្លាញ របស់ទ្រព្យក្នុងផ្ទះខ្ទេច យាយខឹងរត់ចេញវឹងទៅប្តឹងប៉ូលិស ចាប់ឃាត់ខ្លួនតាទាំងយប់​។

ផ្នែកទៅតាមបណ្តឹង យាយខឹងពេញបន្ទុក សមត្ថកិច្ចឃាត់ខ្លួនតា ជាជនបង្ក សាកសួរនិងកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញ អនុវត្តន៍បន្តទៅតាមនីតិវិធី​៕

Loading...