Post News Media ព័ត៌មានជាតិ បុរសម្នាក់ តូ...

បុរសម្នាក់ តូចចិត្តនឹងជំងឺប្រចាំកាយ ចង.កសម្លាប់ខ្លួនស្លាប់ចោលប្រពន្ធនិងកូន

ឧត្តរមានជ័យ: មានការភ្ញាក់ផ្អើលមួយកើតឡើង ខណ:ដែលប្រទះឃើញសាកសពបុរសម្នាក់ បានចង.កសម្លាប់ខ្លួននឹងមែកដើមអំពិល បណ្តាលឲ្យស្លាប់ចោលកូន ព្រោះតែជំងឺប្រចាំកាយ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៤ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅភូមិទួលតាសេក ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

សពមានឈ្មោះ សៅ ញូញ ភេទប្រុស អាយុ៥៨ឆ្នាំ។

ចំណែកមូលហេតុ បណ្តាលមកពី ជនរងគ្រោះពិបាកចិត្តមានជំងឺប្រចាំកាយរយ:ពេល៤ឆ្នាំមកហើយ និងបានដើររកកន្លែងព្យាបាលគ្រប់ទីកន្លែងតែមិនជា។

ក្រោយកលតហេតុ សមត្ថកិច្ចបានចុះមកធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

Loading...