Post News Media ព័ត៌មានជាតិ មានអ្នកណាបាត់...

មានអ្នកណាបាត់សាច់ញាតិទេ? ប្រទះឃើញសពបុរសម្នាក់អណ្តែតនៅស្រុកកៀនស្វាយ

កណ្តាល: មានករណីប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់ បានអណ្តែតក្នុងទឹក ស្លាប់ដោយមិនស្គាល់អត្តសញ្ញាណ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១២ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ក្រោយពីមានករណីនេះកើតឡើង សមត្ថកិច្ចនគរបាលជំនាញ​បានចុះមកធ្វើការពិនិត្យសពដល់កន្លែងកើតហេតុ បានឲ្យដឹងថា សពជនរងគ្រោះខាងលើ ស្លាប់ដោយមិនមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើង ហើយពេលនេះសពខាងលើ ត្រូវបានកប់នៅលើដីមាត់ច្រាំង រង់ចាំក្រុមគ្រួសារមកយកសពធ្វើបុណ្យតាមប្រពៃណី៕

Loading...