Post News Media ព័ត៌មានជាតិ ម៉ូតូគ្រឿងពន្...

ម៉ូតូគ្រឿងពន្លះគ្នា បណ្តាលឲ្យបុរស៤នាក់ រងរបួសធ្ងន់ស្រាល!

កណ្តាល: កាលពីវេលាម៉ោង៦និង២០នាទីយប់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណី​គ្រោះថ្នាក់ចរាចរណ៍រវាង​ម៉ូតូនិងម៉ូតូ បណ្ដាលឲ្យមនុស្ស៤នាក់រងរបួសធ្ងន់ស្រាល នៅ​លើកំណាត់ផ្លូវជាតិ៣៨០ ភូមិអរិយក្យត ឃុំ អរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។

នៅមុនពេលកើតហេតុ គេឃើញមានម៉ូតូមួយគ្រឿងម៉ាក ហុងដា​ឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខ កណ្តាល​1X-​5​197 ជិះដោយឈ្មោះ គេត បូរី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ ជាងផ្សារដែក(របួសធ្ងន់) មានទីលំនៅបច្ចុប្បន្នភូមិក្រើល ឃុំ អន្សោង ស្រុក កំពង់ត្របែក ខេត្តព្រៃវែង នឹងអ្នករួមដំណើរ២នាក់​ទី១មានឈ្មោះ ជៀប សូនី ភេទ​ប្រុស អាយុ​១៨ឆ្នាំ មុខជាងផ្សារដែក​(របួសស្រាល)ទីលំនៅភូមិព្រែកជ្រូកឃុំបាក់ដាវ ស្រុកខ្សាច់កណ្តាល ខេត្ត កណ្តាល។ និងទី​២​ឈ្មោះ សៅ សុង ភេទប្រុស អាយុ​១៧​ឆ្នាំ មុខរបរ ជាងផ្សារដែក (របួសធ្ងន់)មានទីលំនៅ ភូមិ ក្រើល ឃុំ អន្សោង ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង បើកបរមានទិសដៅពីជើងទៅត្បូង ពេលបើកបរមកដល់ចំណុចកើតហេតុខាងលើបានបុកជាមួយ ម៉ូតូមួយគ្រឿងទៀតដែលមានទិសដៅបញ្រ្ចាសទិសគ្នាពីត្បូងទៅជើង។ ដែលម៉ូតូនោះម៉ាក Honda dream C125 ពណ៌ខ្មៅ ផលិត​ឆ្នាំ​២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1CT-2397 បើកបរដោយឈ្មោះ ឡុន សុភ័ក្រ្តា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ សិស្ស​(របួសស្រាល) មានទីលំនៅភូមិព្រែកបង្កង ឃុំ ព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

​ការសន្និដ្ឋាន​ ករណីនេះបណ្ដាលមកពីអ្នកបើកបរម៉ូតូHonda Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខ កណ្តាល1X-5196 បើកបរចូលកន្លងផ្លូវខាងស្តាំដៃរបស់គេ។ហើយចំណែកវត្ថុតាងទាំងសងខាងសមត្ថកិច្ចបានយកមករក្សាទុកនៅប៉ុស្តិ៍អរិយក្សត្រដើម្បីរង់ចាំការដោះស្រាយ៕

Loading...