Post News Media ព័ត៌មានជាតិ ក្រឡាប់រថយន្ត...

ក្រឡាប់រថយន្តដឹកអេតចាយមួយគ្រឿងចំកណ្តាលផ្លូវ សំណាងណាស់គ្មានអ្នករបួស..

កណ្តាល: មានករណីរថយន្តដឹកអេតចាយមួយគ្រឿង បានក្រឡាប់ចំកណ្តាលផ្លូវ សំណាងណាស់គ្មាននរណាម្នាក់រងរបួស។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១១និង៣០នាទី ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ២១ភូមិព្រែកសំរោង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។

រថយន្តខាងលើនេះ បើកបរពីជើងទៅត្បូងដោយដឹកអេតចាយ សំពីងសំពោង ហើយមកក្រឡាប់ចំកណ្តាលផ្លូវ ប៉ុន្តែសំណាងល្អដែលមិនមានការប៉ះពាល់ ឬគ្រោះថ្នាក់ដល់អ្នកដំណើរ និងផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ ។

ក្នុងករណីខាងលើនេះ ត្រូវសមត្ថកិច្ចកោះហៅអ្នកបើកបរមកអប់រំ និងផាកពិន័យតាមផ្លូវច្បាប់ និងតម្រូវឲ្យរកមធ្យាយបាយមកស្ទូច រថយន្ត និងដឹកអីវ៉ាន់ចេញពីផ្លូវសាធារណ: ដើម្បីកុំឲ្យកកស្ទះចរាចរណ៍យូរពេក ។

សូមបញ្ជាក់ថា ករណីដឹកសំពីងសំពោងហួសកំណត់នេះ ត្រូវបានប្រជាពលរដ្ឋជាច្រើន ធ្វើការរិះគន់ ខឹងសម្បារយ៉ាងខ្លាំង ព្រោះតែខ្លាចមានករណីដូចខាងលើនេះកើតឡើង។ រីឯសមត្ថកិច្ចវិញ ក៏តែងតែចាប់ឃាត់អប់រំ ផាកពិន័យ តាមផ្លូវច្បាប់ ជាញឹកញាប់ផងដែរ ប៉ុន្តែអ្នកប្រព្រឹត្តខុសច្បាប់ទាំងនោះ មិនព្រមកែប្រែឡើយ៕

Loading...