ព័ត៌មានជាតិ

អគ្គិភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋអស់មួយខ្នង នៅស្រុកកណ្តៀង!

ពោធិ៍សាត់: កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ​​អស់១ខ្នង​ នៅភូមិយស ឃុំ.ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

​ម្ចាស់ផ្ទះឈ្មោះ សា ណាស់ ភេទស្រី អាយុ​៥៨ឆ្នាំ ជនជាតិខ្មែរអីស្លាម រស់នៅភូមិ​​ឃុំកើតហេតុ​។ ផ្ទះទំហំ៤ម៉ែត្រ​គុណនឹង​៥ម៉ែត្រ សង់អំពីឈើដំបូលប្រក់ស័ង្កសី ជញ្ជាំងបាំងក្ដារ រនាបក្រាលក្ដារ។

មូលហេតុ សង្ស័យ​​ទុស្សេខ្សែភ្លើង៕

មតិយោបល់