Post News Media ព័ត៌មានជាតិ រថយន្តជនជាតិវ...

រថយន្តជនជាតិវៀតណាម បត់ឆ្លងមិនប្រយ័ត្នបុកម៉ូតូ បណ្តាលឲ្យរងរបួសបុរសម្នាក់ នៅលើផ្លូវជាតិលេខ១!

​ព្រៃវែង: កាលពីវេលាម៉ោង៩និង៣០នាទី ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្ត បើកបរក្នុងទិសដៅបញ្រ្ចាសគ្នា បណ្តាលឲ្យរងរបួសមនុស្សម្នាក់ នៅលើផ្លូវជាតិលេខ១ ភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៏ ខេត្តព្រៃវែង។

រថយន្តម៉ាក ហ្វ៊ុយហ្ស៊ោ ពណ៌ខ្មៅ ពាក់ស្លាកលេខ51B-25101 បើកបរដោយឈ្មោះ ជឹង ថាវ ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិវៀតណាម រស់នៅសង្កាត់វ៉ឹងវ៉វ៉ប់ទី ក្រុងហូជីមិញ ប្រទេសវៀតណាម ប់កបរពីកើតទៅលិច ហើយបានបត់ឆ្វេងចូលហ្គារ៉ាស់សាំង ដែលឆ្លងចូលផ្លូវអាទិភាពរបស់ម៉ូតូ ក៏ស្រាប់តែបុកម៉ូតូម៉ាក ស៊ុយសាគីលែត ពណ៌ស ស្លាកលេខព្រៃវែង 1N-7748 ជិះដោយឈ្មោះ ត្រា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិទួលរការ ឃុំរការ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បើកបរពីលិចទៅកើត បណ្តាឲ្យរងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភា្លមៗផងដែរ។

ចំណែកវត្ថុតាងទាំង២គ្រឿង សមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលអ្នកលឿង៕

Loading...