Post News Media ព័ត៌មានជាតិ Update៖ ចុម! ...

Update៖ ចុម! ដុតផ្ទះខ្លួនឯងចោល ឆេះយ៉ាងសន្ធោសន្ធៅផ្អើលរថយន្តពន្លត់អគ្គិភ័យ៦គ្រឿងបាញ់ពន្លត់

កណ្តាល: អគ្គិភ័យមួយបានឆាបឆេះផ្ទះមួយកន្លែងយ៉ាងសន្ធោសន្ធៅ ដោយសារតែម្ចាស់បានដុតផ្ទះខ្លួនឯងចោល បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកធ្វើការបាញ់ពន្លត់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងខេត្តកណ្តាល។

ផ្ទះដែលឆាបឆេះនេះ សង់ពីថ្មីក្រោមឈើលើមានទំហំ៦គុណ៨ម៉ែត្រ ឆេះអស់ទាំងស្រុង។ ចំណែកជនសង្ស័យដែលដុតផ្ទះខ្លួនឯង ត្រូវបានសមត្ថកិច្ចបានឃាត់ខ្លួនរួចហើយ។

ក្នុងករណីនេះដែរ មានការអន្តរាគមន៍សង្គ្រោះ និងពន្លត់អគ្គិភ័យនេះដោយបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការខេត្តកណ្តាលចំនួន៦គ្រឿង ចំនួនទឹកស្មើ២៤មែត្រគូប ទើបរលត់ទៅវិញទាំងស្រុងនៅវេលាម៉ោង២និង៥០នាទីរសៀលថ្ងៃដដែល៕

Loading...