Post News Media ព័ត៌មានជាតិ ទើបតែទិញរថយន្...

ទើបតែទិញរថយន្តថ្មីថ្មោង​ រៀនបើកខ្លួនឯង វ៉ាជែងរេចង្កូតធ្លាក់លូ..!

ត្បូងឃ្មុំ: កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីរថយន្តម៉ាក TOYOTA ពណ៌ទឹកប្រាក់ (មួយបាំងកន្លះ)បើកបរតាមបណ្តោយផ្លូវជាតិលេខ៧ បានរេចង្កូតទៅធ្លាក់លូកន្លែងការដ្ឋានរៀបចំប្រព័ន្ធលូថ្មីដោយសារវ៉ាជែងគ្នា នៅតំបន់គ្រោះថ្នាក់ បង្ក​ឲ្យមានការភ្ញាក់ផ្អើល នៅ​ភូមិសង្គមមានជ័យ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

បើប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តនោះ​ម្ចាស់ទើបតែទិញថ្មីថ្មោង រៀនបើកបរសាកល្បងដោយខ្លួនឯង ហើយមានអ្នករួមដំណើរម្នាក់ទៅ​២​នាក់​(​កូន)​ មិនមានអ្នករងរបួសធ្ងន់ឡើយ​។

ហើយរថយន្តដែលធ្លាក់ចូលក្នុងលូនោះ ត្រូវបានអេស្កាទ័ររបស់ការដ្ឋានដែលកំពុងកាយជួសជុលផ្លូវជាតិលេខ៧ ជួយអូសទាញចេញពីលូភ្លាមៗ​៕

Loading...