Post News Media ព័ត៌មានជាតិ សូមបង្កើនការប...

សូមបង្កើនការប្រយ័ត្ន!​ ព្យុះទីហ្វុង​USAGI​នឹងធ្វើដំណើរកាត់ភាគខាងត្បូងប្រទេសកម្ពុជា ភ្លៀងធ្លាក់រាយប៉ាយក្នុងក្របខ័ណ្ឌទូទាំងប្រទេស

យោងតាមការជូនដំណឹងពីក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ព្យុះទីហ្វុង​USAGI នឹងធ្វើដំណើរកាត់ភាគខាងត្បូងប្រទេសកម្ពុជា ដោយបង្កឲ្យភ្លៀងធ្លាក់រាយប៉ាយក្នុងក្របខ័ណ្ឌទូទាំងប្រទេស លាយឡំជាមួយនិងខ្យល់បក់បោកក្នុងល្បឿនពី ១៣-១៥ ម៉ែត្រក្នុងមួយវិនាទី ។ រាជធានីខេត្តមួយចំនួន ប្រឈមនឹងជំនន់ទឹកភ្លៀង ។ ចំពោះបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ ត្រូវផ្អាកសកម្មភាព ចាប់ពីថ្ងៃទី ២៥-២៧ ខែវិច្ឆិកា៕​

Loading...