ព័ត៌មានជាតិ

​មុខ​សញ្ញាមុខស្រស់២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធ​ករណីរក្សាទុក​សារធាតុញៀនខុសច្បាប់​!​

​កំពង់​ស្ពឺ: កាលពីវេលាម៉ោង៨និង៣០នាទីយប់ ​ថ្ងៃទី២៣ ខែវិច្ឆិកា គ.ស ២០១៨ កម្លាំងជំនាញគ្រឿងញៀនក្រុង​ច្បារមន​សហការជាមួយអាជ្ញា​ធរ​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋ​បាល​ស្វាយ​ក្រវ៉ាន់ ធ្វើ​ការ​ល្បាតក្នុងភូមិសាស្រ្ដ​ លុះមកដល់ចំណុចមុខ​ផ្ទះជួលមួយកន្លែងមានម្ចាស់ឈ្មោះយា​យប៊ុត​ស្ថិតក្នុងភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ឃើញមុខសញ្ញាសង្ស័យចំនួន២នាក់​ ១.​ឈ្មោះ ផន សុភ័ក្រ​ ភេទប្រុស​ អាយុ​២០ឆ្នាំ មានទីលំ​នៅភូមិថ្មី ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ​ និងទី២​ឈ្មោះ ថា លីដា​ ភេទស្រី​ អាយុ២៤ឆ្នាំ ភូមិត្រា ឃុំកំពុងពពិល ស្រុកពារាំង ខេត្តព្រៃវែង។ សមត្ថកិច្ច​ធ្វើការឃាត់ឆែកឆេរបានរកឃើញ​និងដក​ហូតវត្ថុតាងបានរួមមាន៖​ ម៉្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ចំនួន ០៣កញ្ចប់ ស្មើ​នឹង០.៤៩ក្រាម ​,ទូរស័ព្ទដៃ​១​គ្រឿង​, ដែកកេះ​​១, ​ឃ្សៀជក់​​១, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ១សន្លឹក ,កាត ATM AMK ចំនួន​១សន្លឹក ,ប័ណ្ណបើកបរ​១សន្លឹក។

បច្ចុប្បន្ន​មុខសញ្ញា​សង្ស័យ​ទាំង​២នាក់ ​ ក្រុងបានកំពុងកសាងសំណុំរឿងបញ្ជូនទៅការិ.ជំនាញ​ខេត្ត​ចាត់ការ​តាមនីតិវិធី៕

មតិយោបល់