ព័ត៌មានជាតិ

ចុម! ៥នាក់ទល់និង២នាក់ មានអីខ្នោះ!

ភ្នំពេញ: ក្រុមបងធំមួយក្រុម ត្រូវសមត្ថកិច្ចឃាត់ខ្លួនទាំងយប់នៅថ្ងៃ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល៧និង៣០នាទីយប់ ត្រង់ចំណុចផ្លុវបេតុង ភូមិកប់គង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ដែលក្រុមបងធំមួយក្រុមមានគ្នា៥នាក់បានបង្កហិង្សាដោយចេតនាប្រដាប់ដោយដែកគាស់ និងដំបងឈើ​ទៅលើជនរងគ្រោះ២នាក់។
ជនសង្ស័័យទី១ឈ្មោះ ផៃ ផាន ភេទ​ប្រុស អាយុ១៨ឆ្នាំ មុខរបរ សិស្ស រស់នៅ ភូមិកប់គង សង្កាត់ចោមចៅទី២, ទី២ឈ្មោះ សម្បត្តិ ចាយ ភេទ​ប្រុស អាយុ២១ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិកប់គង សង្កាត់ចោមចៅទី២,​ទី៣ឈ្មោះ នូវ វណ្ណេត ភេទ​ប្រុស អាយុ២៣ឆ្នាំ មុខរបរ ជាងលាបថ្នាំ រស់នៅ ភូមិព្រៃសណ្ដែក សង្កាត់ចោមចៅទី២, ​ទី៤ឈ្មោះ នូវ រ៉ាម៉េត ភេទ​ប្រុស អាយុ១៩ឆ្នាំ មុខរបរ ជាងដែក រស់នៅ ភូមិព្រៃសណ្ដែក សង្កាត់ចោមចៅទី២, ទី៥ឈ្មោះ នូវ វណ្ណី ភេទ​ប្រុស អាយុ២៨ឆ្នាំ មុខរបរ រត់កង់បី រស់នៅ ភូមិព្រៃសណ្ដែក សង្កាត់ចោមចៅទី២។ ចំណែកជនរងគ្រោះទី១ឈ្មោះ រស់់ សំអុន ភេទ​ប្រុស អាយុ៣៣ឆ្នាំ មុខរបរ លក់ដូរ រស់នៅ ភូមិព្រៃសណ្ដែក សង្កាត់ចោមចៅទី២, ទី២ឈ្មោះ ហ៊ិន សុខភាព ភេទ​ប្រុស អាយុ៣១ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅ ភូមិព្រៃសណ្ដែក សង្កាត់ចោមចៅ​ទី២​។

របួសស្នាម ជនរងគ្រោះរងរបួសក្បាលទាំង២នាក់​។

ក្រោយពីធ្វើការឃាតខ្លួនរួចជនសង្ស័យទាំ៥នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចមចៅ២ កសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញដើម្បីចាត់ការតាមនិតិវិធី៕

មតិយោបល់