Post News Media ព័ត៌មានជាតិ រថយន្តនិងម៉ូត...

រថយន្តនិងម៉ូតូប៉ះគ្នា បុរសម្នាក់របួសជើង​ធ្ងន់ រួចបើករត់គេច ត្រូវសមត្ថកិច្ចដេញតាមឃាត់បាននៅផ្ទះសំណាក់!

ភ្នំពេញ: រថយន្តកាមរីឆ្លាមមួយគ្រឿងបានប៉ះគ្នាជាមួយម៉ូតូ បណ្តាលឲ្យបុរសម្នាក់របួសជើងឆ្វេងធ្ងន់ធ្ងរ រួចបើកគេចខ្លួនទៅចូលផ្ទះសំណាក់តែត្រូវសមត្ថកិច្ចតាមឃាត់បាន។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង៤រសៀល ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវឈ្នះឈ្នះ(ផ្លូវឧកញ៉ាលីយ៉ុងផាត់) សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

រថយន្តម៉ាកកាមរីឆ្លាម ពណ៌ទឹកមាស ពាក់ស្លាកលេខ​​2AI-2939 បានប៉ះគ្នាជាមួយម៉ូតូមួយគ្រឿង។

តាមប្រភពព័ត៌មានឲ្យដឹងថារថយន្តខាងលើ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ជាមួយម៉ូតូបណ្តាលឲ្យបុរសម្នាក់របួសជើងឆ្វេងធ្ងន់ មិនបានឈប់ដោះស្រាយនៅកន្លែងកើតហេតុឡើយ គឺបានបើកគេចខ្លួនទៅចូលផ្ទះសំណាក់មួយកន្លែងនៅក្នុងទឹកដីខណ្ឌជ្រោយចង្វារ តែភ្លាមៗនោះត្រូវសមត្ថកិច្ចដុតដៃដុតជើងស្វែងរកឃើញភ្លាមៗ។
ទោះជាយ៉ាងណាគ្រោះថ្នាក់ចរាចរណ៍នេះគេមិនបានដឹងថាខាងណាខុសឬត្រូវនោះឡើយ។

ក្រោយកើតហេតុសមត្ថកិច្ចបាននាំរថយន្តនិងអ្នកបើកបរទៅអធិការដ្ឋាន រង់ចាំសមត្ថកិច្ចជំនាញយកម៉ូតូនិងរថយន្តព្រមទាំងអ្នកបើកបររថយន្តទៅរក្សារទុកបណ្តោះអាសន្ននៅការិយាល័យចរាចណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោះស្រាយនៅពេលក្រោយ៕


Loading...