Post News Media ព័ត៌មានជាតិ ម៉ូតូ២គ្រឿងពន...

ម៉ូតូ២គ្រឿងពន្លះគ្នាពេញទំហឹង របួសធ្ងន់៣នាក់នៅខេត្តកណ្តាល

កណ្តាល: មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ បណ្ដាលឲ្យរបួសធ្ងន់៣នាក់ កាលពីវេលាម៉ោង៨ ថ្ងៃទី២៤ ខែវិច្ចិកា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិ៣៨០ ភូមិទួលមាស ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។

មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាកHonda dream C១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ ពាក់ស្លាកលេខ ស្វាយរៀង 1D-5918 បើកបរ ដោយឈ្មោះ ញឹម ចន្ថា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរសន្តិសុខទូកដរស្វាយជ្រុំ (របួសធ្ងន់) មានទីលំនៅបច្ចុប្បន្នភូមិពាមតាឯក ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល។ និងអ្នករួមដំណើរម្នាក់ ឈ្មោះ សៅ ពិសិទ្ធ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរសន្តិសុខទូកដរស្វាយជ្រុំ (របួសធ្ងន់) មានទីលំនៅភូមិចំបក់គុយ ឃុំចម្លង ស្រុកស្វាយជ្រុំ ខេត្ត ស្វាយរៀង។ បើកបរមានទិសដៅពីត្បួងទៅជើង ពេលបើកបរមកដល់ចំណុចកើតហេតុខាងលើបានបុកពីក្រោយ ជាមួយម៉ូតូមួយគ្រឿងទៀតដែរមានទិសដៅស្របគ្នាពីត្បួងទៅជើង ដែលម៉ូតូនោះម៉ាក Honda Cud មូល ពណ៌ទឹកប៊ិច ផលិតឆ្នាំ១៩៩៩ ពាក់ស្លាកលេខ – ទ – 3086 ភព1 បើកបរដោយឈ្មោះ ថម ប៊ុនថន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មករសំណង់ (មិនពាក់មួកសុវត្ថិភាព) (របួសធ្ងន់) មានទីលំនៅភូមិបារាជ ឃុំ ស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ករណីនេះបណ្ដាលមកពីអ្នកបើកបរម៉ូតូHonda Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ ពាក់ស្លាកលេខ ស្វាយរៀង 1D-5918 បើកបរមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបុកពីក្រោយម៉ូតូHonda Cud មូល បណ្តាលឲ្យដួលទាំងសងខាង។ចំណែកវត្ថុតាងទាំងសងខាងសម្ថតកិច្ចបានយកមករក្សាទុកនៅប៉ុស្តិ៍អរិយក្សត្រដើម្បីរង់ចាំការដោះស្រាយ៕

Loading...