ព័ត៌មានជាតិ

អគ្គិភ័យឆេះក្លឹបGalaxy Sport Club ផ្អើលយ៉ាងខ្លាំងទាំងរាត្រី!

ភ្នំពេញ: នៅវេលាម៉ោង៣និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីអគ្គីភ័យឆេះទីតាំងក្លឹបកីឡា មានឈ្មោះ (Galaxy Sport Club ) មានទីតាំងតាមបណ្តោយផ្លូវទួលពង្រ ស្ថិតក្នុងភូមិម័ល សង្កាត់សង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ម្ចាស់ទីតាំងមានឈ្មោះ ឆេង សៀកហេង ភេទប្រុស អាយុ៣១ឆ្នាំ (ប្តី) មុខរបរ បើកក្លឹបកីឡា ស្នាក់នៅទីតាំងកើតហេតុខាងលើ​ និងប្រពន្ធឈ្មោះ គឹម សូនី ភេទស្រី អាយុ៣០ឆ្នាំ (ប្រពន្ធ) មុខរបរបើកក្លឹបកីឡា ស្នាក់នៅទីតាំងកើតហេតុខាងលើ ។

ក្នុងនោះដែរសម្ភារ:និងទ្រព្យសម្បត្តិខូចខាររួមមាន ៖
១- លុយចំនួន ៥០០០ ដុល្លារអាមេរិក និង គ្រឿងអលង្ការមួយចំនួន ។
២- ម៉ូតូចំនួន ០៣ គ្រឿង
៣- តាបប៊ីយាចំនួន ០៧ តាប
៤- ទូរទស្សន៍ចំនួន ០២ គ្រឿង
៥- ទូរស័ព្ទដៃចំនួន ១០ គ្រឿង IPad ០១ គ្រឿង
៧- កុំព្យូទ័រចំនួន ០២ គ្រឿង
៨- សម្ភារ:តុទូលក់បាយកាហ្វេមួយចំនួន (សរុបទឹកប្រាក់ជាង១០០០០$ អាមេរិក)

អគ្គិភ័យនេះប្រើប្រាស់រថយន្តចំនួន០៣គ្រឿង ក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន០១ គ្រឿង, សាលាខណ្ឌដង្កោ ចំនួន ០២ គ្រឿង , ធ្វើការបាញ់ពន្លត់អស់ចំនួន ០២ គ្រឿង។ ចំណែកមូលហេតុ បណ្តាលមកពីការដុតធុមូល រួចឆេះរាលដាលដល់មុង ក៏ឆាបឆេះតែម្តង។

បច្ចុប្បន្នបានរលត់១០០% នៅវេលាម៉ោង ៤ទៀបភ្លឺថ្ងៃខែឆ្នាំដដែល៕

មតិយោបល់