ព័ត៌មានជាតិ

ចោរលួចយ៉ាងសកម្មនៅក្រុងព្រះសីហនុ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ក្រោយយកទូរស័ព្ទIPhoneXរបស់ជនរងគ្រោះយកទៅលក់

ព្រះសីហនុ: ជនសង្ស័យ២នាក់ដែលពាក់ពន្ធ័នឹងអំពើចោរកម្មលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ត្រូវបាននគរបាលស្រុកព្រៃនប់ ស្រាវជ្រាវរកឃើញនិងបង្ក្រាបបានហើយ កាលពីម៉ោងជិត៥ល្ងាច ថ្ងៃទី២៤ វិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្លូវរថភ្លើងខាងក្រោយផ្សារវាលរេញ។
សមត្ថកិច្ចបានឲ្យដឹងថា កាលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចន្លោះវេលាម៉ោង១១យប់ ដល់ម៉ោង៥ព្រឹក នៅចំណុចភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានបទលួចមួយកើតឡើង បង្កដោយជនសង្ស័យឈ្មោះ ស៊ឹម សំណាង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានធ្វើសកម្មភាពលួច៖
-លុយចំនួន 7,500$
-លុយខ្មែរចំនួន2,000,000រៀល
-ទូរស័ព្ទដៃម៉ាក IphoneX ១គ្រឿង
-ទូរសព្ទ័ដៃម៉ាកHUWEI ១គ្រឿង
-ទូរសព្ទ័ដៃម៉ាក ធូហ្គើរ ១គ្រឿង
-អត្តសញ្ញាណប័ណ្ណ១សន្លឹក

ជារបស់ជនរងគ្រោះឈ្មោះ ស៊ុន រតនា ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរមរលក់ដូរ មានទីលំនៅចំណុចកើតហេតុ។

ក្រោយពេលលួចបានហើយឈ្មោះ ស៊ឹម សំណាង បានប្រើឲ្យឈ្មោះ កែវ ភារម្យ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ យកទូរសព្ទ័Iphonexទៅលក់នៅផ្សារស្មាច់ដែង ឃុំរាម ហើយក៏ត្រូវបានម្ចាស់ទូរសព្ទ័ដឹង និងបានរាយការណ៍ដាក់ពាក្យបណ្តឹងមកកាន់សមត្ថកិច្ច។

បច្ចុប្បន្នជនសង្សយ័ទាំងពីរនាក់ នគបាលកំពុងសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅផ្តន្ទាទោសតាមច្បាប់៕

មតិយោបល់