Post News Media ព័ត៌មានជាតិ បើកបរក្នុងស្ថ...

បើកបរក្នុងស្ថានភាពស្រវឹងបណ្តាលឲ្យ ស្លាប់ម្នាក់ នៅក្រុងសួង

ត្បូងឃ្មុំ: យោងតាមផេកផ្សព្វផ្សាយអប់រំក្រសួងមហាផ្ទៃបានឲ្យដឹងថា ស្លាប់ម្នាក់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង៧និង១៥នាទី លើផ្លូវក្រាលកៅស៊ូត្រង់ ចំណុចមុខដីរបស់ឈ្មោះ អូន ភេទប្រុស ស្ថិតនៅភូមិធ្លក សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។

រវាងម៉ូតូនិងរថយន្តក្នុងដំណើរស្របទិសគ្នា ម៉ូតូZoomer-X ពណ៌ត្រួយចេក ពាក់ស្លាកលេខ ត្បូងឃ្មុំ 1B-5225 បើកបរដោយឈ្មោះ គ្រឿន ឡៃនី ភេទប្រុស អាយុ៣២ឆ្នាំ បើកបរពីកើតទៅលិចក្នុងស្ថានភាពស្រវឹង បុកគូទរថយន្តម៉ាក ហ្វតរេនជើ​ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AB-5286 ដែលចតនៅខាងឆ្វេងដៃ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ រីឯអ្នកបើកបររថយន្តក្រោយកើតហេតុរត់គេចខ្លួនបាត់។

ការខូចខាត៖ ម៉ូតូកម្រិតធ្ងន់ រថយន្តកម្រិតស្រាល រីឯវត្ថុតាងទាំង២ជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសួង ដើម្បៅចងក្រងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

Loading...