Post News Media ព័ត៌មានជាតិ ផ្អើលយ៉ាងខ្លា...

ផ្អើលយ៉ាងខ្លាំង! អគ្គិភ័យឆាបឆេះរោងសម្រាប់ស្លរជ័រធ្វើច្រលុះ​យ៉ាងសន្ធោសន្ធៅទាំងកណ្តាលយប់

ព្រះវិហារ: អគ្គិភ័យមួយបានឆាបឆេះរោងសម្រាប់ស្លរជ័រធ្វើច្រលុះ​យ៉ាងសន្ធោសន្ធៅ ផ្អើលរថយន្តពន្លត់អគ្គិភ័យចុះមកធ្វើការបាញ់ពន្លត់ នៅចំណុចខាងក្រោយផ្ទះឈ្មោះ លី ឈុនសុខម៉េង ភេទប្រុស អាយុ៥២ឆ្នាំ ស្ថិតនៅក្នុងភូមិស្រះឈូក សង្កាត់កំពង់ប្រណាក ក្រុងព្រះហារ ខេត្តព្រះវិហារ។

ករណីខាងលើនេះបង្ករឡើងដោយពុំដឹងមូលហេតុច្បាស់លាស់នោះទេ បណ្តាលឲ្យខូចខាតរោងសម្រាប់ស្លជ័រទំហំទទឹង៥ម៉ែត្រ គុណ១២ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្គសីខូចខាតទាំងស្រុង ។

ក្នុងករណីនេះដែរ សមត្ថកិច្ចបានប្រើប្រាស់កម្លាំងសហការពីស្នងការដ្ឋាននគរបាលខេត្តជាមួយអធិការដ្ឋាននគរបាលក្រុងព្រះវិហារ និងប៉ុស្តិ៍រដ្ឋបាលកំពង់ប្រណាកជួយអន្តរាគមន៍ចំនួន ២៥នាក់ រថយន្តពន្លត់អគ្គិភ័យចំនួន ២គ្រឿងប្រើប្រាស់ទឹកអស់ចំនួន៩,០០០លីត្រ ហើយបានរលត់ទាំងស្រុងនៅវេលាម៉ោង ៤ទៀបភ្លឺថ្ងៃដដែល៕

Loading...