Post News Media ព័ត៌មានជាតិ ស្រវឹងចូលម៉ាស...

ស្រវឹងចូលម៉ាស្សានៅ​មជ្ឈមណ្ឌល​ម៉ាស្សា​សុខភាព​មួយកន្លែង យីហោ ស្ពា​ញ​សេន​ធ័​រ (SPINE CENTER) អស់រយ:ពេល២ម៉ោង ស្រាប់តែរត់ចេញមកក្រៅទាំងអាក្រាត

ភ្នំពេញ: បុរស​វ័យ​ចំណាស់​ម្នាក់​ស្រវឹងស្រា បាន​ចូលទៅ​ម៉ាស្សា​សុខភាព អស់​រយ:ពេល​ជិត២ម៉ោង ស្រាប់តែ​រត់​ចុះមក​វិញ​ទាំង​អាក្រាតកាយ ស្រែក​ឡូឡា​ចោទថាស្ត្រី​ម្នាក់ដែលជា​អ្នក​ម៉ាស្សា​ក្នុង​បន្ទប់​នោះ បាន​លួច​យកលុយ១០០ដុល្លារ ។

ករណីនេះបង្កការភ្ញាក់ផ្អើលនៅ​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌល​ម៉ាស្សា​សុខភាព​មួយកន្លែង យីហោ ស្ពា​ញ​សេន​ធ័​រ (SPINE CENTER) តាមផ្លូវ១៩៩ ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ។

សូមបញ្ជាក់ថា ករណីនេះកើតមានការឈ្លោះប្រកែកគ្នាផ្អើលដល់សមត្ថកិច្ចចុះមកធ្វើការសាកសួរ ផងដែរ តែដោយសារនិយាយគ្នាមិនយល់ព្រោះបុរសនោះស្រវឹងខ្លាំងពេក សមត្ថកិច្ចក៏ចេញដំណើរល្បាតបន្តទៀត៕

Loading...