ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់អនុវត្តតាមច្បាប់

ភ្នំពេញ: សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពលួចកង់ហាត់ប្រាណ ជនរងគ្រោះលីរត់ត្រូវម្ចាស់តាមទាន់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថៃ្ងទី២៤ ខែវិចិ្ឆកា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ១៣ ក្រុម២ ផ្លូវបេតុង ភូមិទួលសងែ្ក សងា្កត់ទួលសងែ្ក១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ឯម សុខវិត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខែ្មរ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភំ្នពេញ មុខរបរមិនពិតប្រាកដ មានសារធាតុញៀនក្នុងខ្លួន។

ជនរងគ្រោះឈ្មោះ ស៊ីម​ សុទូច ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុខាងលើ មុខរបរគ្រូបង្រៀន។ សម្ភារ:ដកហូតរួមមានកង់មួយគ្រឿងជារបស់ជនរងគ្រោះ។

សមត្ថកិច្ចឲ្យដឹងថានៅវេលាម៉ោងថ្ងៃ ខែ ឆ្នាំខាងលើ ជនរងគ្រោះកំពុងអង្គុយជជែកគា្នលេងនៅក្នុងផ្ទះស្រាប់តែឃើញ ជនសង្ស័យម្នាក់ លួចយកកង់បីរត់ ត្រូវមា្ចស់ ទាន់ក៏ស្រែកឆឡោចោរៗ ផ្អើរអ្នកជិតខាងក៏ជួយដេញចាប់ ក៏ជួបកម្លាំងល្បាតសហប៉ុស្តិ៍ធើ្វអន្តរាគមន៍ឃាត់ ជនសង្ស័យបានម្នាក់រួមទាំងវត្ថុតាង មកកាន់ទីសា្នក់ការប៉ុស្តិ៍ទួលសងែ្ក១ដើម្បីធើ្វការសាកសួរ ។ ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនតាមនិតិវិធីច្បាប់៕

មតិយោបល់