Post News Media ព័ត៌មានជាតិ ប្តីស្លាប់​ប្...

ប្តីស្លាប់​ប្រពន្ធ​របួសធ្ងន់ ក្រោយមានក្រុមជនសង្ស័យចូលបាញ់ដល់ក្នុងផ្ទះ!

ពោធិ៍សាត់: កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីក្រុមជនសង្ស័យបាញ់និងវាយ បណ្តាលឲ្យ​ប្រពន្ធរងរបួសធ្ងន់ ចំណែកប្តីស្លាប់​​នៅក្នុង​ផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅ​ឃុំបឹងបត់កណ្ដាល ស្រុកបាកាន ខេត្តពោធិ៍សាត់។

​ជនរងគ្រោះ​ឈ្មោះ ធូ ធន ភេទប្រុស អាយុ​៨៣ឆ្នាំ(ស្លាប់) និង​ប្រពន្ធ​ឈ្មោះ ប៊ុន ណែម អាយុ​៧២ឆ្នាំ(រងរបួសធ្ងន់)រស់នៅ​ឃុំកើតហេតុ​។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ និងអាចកំណត់មុខសញ្ញាជនសង្ស័យ​ ជា​រឿងគំនំ ដោយសារ​គ្រួសារជនរងគ្រោះរងការចោទ​ថាចេះធ្វើអំពើ​​អាបធ្មប់។ ពាក់ព័ន្ធនឹងករណីនេះ សមត្ថកិច្ច​ជំនាញ​កំពុងបន្តធ្វើការស្រាវជ្រាវផងដែរ​៕

Loading...