Post News Media ព័ត៌មានជាតិ តាំងខ្លួនឯងថា...

តាំងខ្លួនឯងថា​ ខ្លួនជាមន្ត្រីប៉ូលិសនាយរងការិយាល័យចរាចរណ៍ក្រុង​ បើករថយន្តម៉ាក Toyota REVO ស្លាកលេខភ្នំពេញ 2AF-9715 ព្យាយាមបើករត់!

ភ្នំពេញ: ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រពភព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាក Toyota REVO ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 2AF-9715 សង្ស័យបើកបរក្នុងស្ថានភាពស្រវឹង ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿនលុះមកដល់កន្លែងកើតហេតុបានរេចង្កូតទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ និងទ្រូងផ្លូវខូចខាតអស់ចំនួនមួយកង់។ ចំណែកឯម្ចាស់រថយន្តបង្កមិនព្រមឈប់ដោះស្រាយហើយព្យាយាមបើកគេចចេញពីកន្លែងកើតហេតុ តែត្រូវបានប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន​ ដេញឃាត់រថយន្តបាននៅតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិទល់មុខផែថ្ម តែបែរជាចុះពីរថយន្តស្រែកគំរាមប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានតាំងខ្លួនឯងថា​ ខ្លួនជាមន្ត្រីប៉ូលិសនាយរងការិយាល័យចរាចរណ៍ក្រុង​ រួចក៏បើករថយន្តបន្តរហូតដល់ចំណុចផ្លូវព្រះមុនីវង្សកែងនឹងផ្លូវសហព័ន្ធរុស្ស៊ីទើបខាងសមត្ថកិច្ចប៉ុស្តិ៍ស្រះចកឃាត់រថយន្តបាន។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅខាងសមត្ថកិច្ចចរាចរណ៍ក្រុង ដើម្បីឃាត់ខ្លួនជនបង្ក និងរថយន្តយកទៅការិយាល័យចរាចរណ៍ក្រុង ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់។

Loading...