Post News Media ព័ត៌មានជាតិ ពុទ្ធោប្រយត្ន...

ពុទ្ធោប្រយត្ន័ណាបងប្អូន! មេជាងស្ទូចផ្ទះម្នាក់ ត្រូវផ្ទះរលំសង្កត់ស្លាប់យ៉ាងរន្ធត់!

កណ្តាល: មានករណីរលំផ្ទះសង្កត់ មេជាងស្ទូចផ្ទះម្នាក់ស្លាប់ យ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ចំណុចភូមិពុកឬស្សីក្រោម ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

សពជនរងគ្រោះមានឈ្មោះ យ៉ុន យួន ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមេជាងស្ទូចផ្ទះ មានទីលំនៅភូមិឃុំកើតហេតុ(ស្លាប់)។

មុនពេលកើតហេតុ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ជនរងគ្រោះ និងកូនជាងជាច្រើននាក់បានទៅម៉ៅការស្ទួចផ្ទះឲ្យឈ្មោះ ស្រេង វ៉ា ភេទប្រុស អាយុ៧០ឆ្នាំ មានទីលំនៅភូមិពុកឬស្សីក្រោម ឃុំពុកឬស្សី។ លុះនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៧ ជនរងគ្រោះ និងកូនជាងជាច្រើននាក់បានធ្វើការស្ទួចផ្ទះបន្តទៀត ហើយបានកាត់ជើងសសរផ្ទះចេញរហូតដល់វេលាម៉ោង៣និង៣០នាទីរសៀល ផ្ទះនោះមានសភាពផ្អៀងមួយចំហៀងភ្លាមនោះ ជនរងគ្រោះបានរត់ទៅមួល ជន្ទល់ដែលធ្វើពីដែកទ្រផ្ទះនោះ តែពេលនោះផ្ទះក៏រលំសង្កត់ ជនរងគ្រោះចំចង្កេះ និងឆ្អឹងជំនី បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ។

តាមការពិនិត្យសាកសពមានស្នាមរលាត់ និងជាំនៅឆ្អឹងជំនីខាងឆ្វេង១កន្លែង នៅចង្កេះ១កន្លែង (បាក់ឆ្អឹង) ក្រៅពីនេះពុំមានស្លាកស្នាមអ្វីផ្សេងទៀតទេ សពបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

Loading...