Post News Media ព័ត៌មានជាតិ មិត្តហ្វូនជាប...

មិត្តហ្វូនជាប្រតិបត្តិករដំបូងគេនៅប្រទេសកម្ពុជា ដែលនឹងដាក់ឲ្យដំណើរការប្រើប្រាស់ស៊ីមអេឡិចត្រូនិច (eSIM)

អតិថិជនមិត្តហ្វូនទាំងអស់នឹងជិតបានប្រើប្រាស់ eSIM ហើយ ដែលជាបច្ចេកវិទ្យាអេឡិចត្រូនិចថ្មី ដែលមាននៅក្នុងទូរស័ព្ទទំនើបសេរីចុងក្រោយបំផុត ដូចជា iPhone XS ដែលទើបតែចេញលក់។ eSIM ដំបូងនឹងត្រូវបានដាក់ឲ្យប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ដោយបណ្តាញក្រុមហ៊ុនទូរស័ព្ទចល័តមិត្តហ្វូននៅដើមឆ្នាំ២០១៩ខាងមុខនេះ។

តាមនិន្នាការបច្ចេកវិទ្យា ជាពិសេសជាមួយការផ្សព្វផ្សាយទូរស័ព្ទ iPhone ថ្មី របស់ក្រុមហ៊ុន Apple មិត្តហ្វូនបានខិតខំយ៉ាងខ្លាំងដើម្បីក្លាយជាក្រុមហ៊ុនទូរស័ព្ទដំបូងគេនៅកម្ពុជាដើម្បីដាក់ឲ្យប្រើប្រាស់បច្ចេកវិទ្យា eSIM។ នេះបើតាមព័ត៌មានដែលបានប្រាប់ឲ្យដឹងដោយតំណាងរបស់ក្រុមហ៊ុនមិត្តហ្វូន។

eSIM (ដែលត្រូវបានគេស្គាល់ជា SIMអេឡិចត្រូនិច) គឺជាការជំនួសដ៏ល្អសំរាប់ស៊ីមកាតធម្មតាដែលបានប្រើជាច្រើនទសវត្សរ៍មកហើយ ហើយត្រូវបានគេចាត់ទុកផងដែរថាជាជំហ៊ានបន្ទាប់ក្នុងការអភិវឌ្ឍន៍លើវិស័យទូរគមនាគមន៍។ eSIM មានអត្ថប្រយោជន៍ល្អច្រើនដូចជា មិនងាយខូច និងមិនងាយបាត់ដូចស៊ីមកាតធម្មតាទេ ហើយអ្នកប្រើប្រាស់អាចធ្វើការផ្លាស់ប្តូរបណ្តាញតាមចិត្តដោយមិនចាំបាច់ផ្លាស់ប្តូរស៊ីមកាតឡើយ។


eSIM (a.k.a electronic SIM) is a potential replacement of traditional physical SIM.

សំរាប់ក្រុមហ៊ុនផលិតទូរស័ព្ទខ្លះ បានប្រើ eSIM ដើម្បីអាចជួយឲ្យពួកគេចំនេញទំហំនៅក្នុងទូរស័ព្ទ។ វាមានសារ:សំខាន់ជាពិសេសចំពោះឧបករណ៍ទំហំតូចដូចជា នាឡិកាឆ្លាតវៃជាដើម (smart watches)។

ដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ មិត្តហ្វូនគ្រោងនឹងដាក់ឲ្យប្រើប្រាស់ eSIM នៅកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ។ លោក ញ៉ុង ឌិនថន អគ្គនាយករងរបស់ក្រុមហ៊ុនមិត្តហ្វូនបានមានប្រសាសន៍ថា៖ «យើងខ្ញុំនៅ Metfone បានបំពេញលក្ខខណ្ឌទាំងអស់រួចរាល់ហើយ ដើម្បីដាក់ឲ្យប្រើប្រាស់ eSIM។ យើងនឹងសម្ភោធន៍ដាក់ឲ្យប្រើប្រាស់ eSIM ជាផ្លូវការនៅចុងឆ្នាំ ២០១៨ ឬដើមឆ្នាំ២០១៩ យ៉ាងយូរបំផុត។ ដូច្នេះអ្នកប្រើប្រាស់ដែលចង់ប្រើប្រាស់បច្ចេកវិទ្យានេះគ្រាន់តែត្រូវរង់ចាំរយ:ពេលដ៏ខ្លីប៉ុណ្ណោះ»។

ដោយស្គាល់ជាប្រតិបត្តិករឈានមុខគេ «ដើម្បីប្រជាជន និងដើម្បីសង្គម” ព្រមជាមួយនិងទស្សន:វិស័យ “អ្នកយកចិត្តទុកដាក់ – និងច្នៃប្រឌិតខ្ពស់» ថ្មីៗនេះមិត្តហ្វូនបានវិនិយោគលើផលិតផលថ្មីៗជាច្រើនរួមមាន បច្ចេកវិទ្យា eSIM និងផលិតផលឧស្សាហកម្មជំនាន់ទី៤ដ៍ទៃទៀត (Industry 4.0)។ មិត្តហ្វូននៅតែរក្សាសន្យា និងគោលជំហរក្នុងការនាំមកនូវជីវិតបែបទាន់សម័យសំរាប់ប្រជាជនកម្ពុជាទូទាំងប្រទេស។

បច្ចុប្បន្នបច្ចេកវិទ្យាមួយនេះអាចប្រើប្រាស់បានដោយប្រតិបត្តិករតែមួយចំនួនប៉ុណ្ណោះ ក្នុងចំណោម១០ប្រទេសទូទាំងពិភពលោក ហើយភាគច្រើនគឺជាប្រទេសអភិវឌ្ឍន៍ ប្រសិនមិត្តហ្វូនជោគជ័យក្នុងការដាក់ឲ្យប្រើប្រាស់បច្ចេកវិទ្យានេះ វាជាសមិទ្ធិផលដ៍ធំអស្ចារ្យនៃវិស័យ ICT របស់កម្ពុជា។

ការចាប់អារម្មណ៍និងតម្រូវការ eSIM បានកើតឡើងភ្លាមបន្ទាប់ពីការប្រកាសលក់ទូរស័ព្ទ iPhone XS និង iPhone XS Max របស់ក្រុមហ៊ុន Apple កាលពីពេលកន្លងទៅ។ ទូរស័ព្ទ iPhone ម៉ូដែលថ្មីប្រើបានស៊ីមកាតពីរ តែស៊ីមមួយក្នុងចំណោមស៊ីមពីរ គឺផ្អែកលើបច្ចេកវិទ្យា eSIM និងមិនអាចប្រើបាននៅក្នុងប្រទេសកម្ពុជាទេ។ ក្រុមហ៊ុន Apple មានទូរស័ព្ទម៉ូដែល iPhone XS Max ប្រើប្រាស់ស៊ីមពីរ មានលក់តែនៅក្នុងទីផ្សារមួយចំនួនដូចជា ចិន ហុងកុង ឬ ម៉ាកាវតែប៉ុណ្ណោះ៕


Apple supported eSIM in the pair iPhone XS and XS Max promoting other providers to develop it.

Loading...