Post News Media ព័ត៌មានជាតិ ខឹងឪពុកហាមមិន...

ខឹងឪពុកហាមមិនឲ្យទាក់ទងមនុស្សស្រីដែលខ្លួនស្រឡាញ់ព្រោះកូនគេនៅក្មេងពេក បុរសម្នាក់សុខចិត្តបញ្ចប់ជីវិតខ្លួនឯង

ឧត្តរមានជ័យ: មានការប្រទះឃើញសាកសពបុរសម្នាក់ បានធ្វើអត្តឃាតចង.កសម្លាប់ខ្លួន ស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៥និង៣០នាទី ល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចចំការដំឡូង ដឺថ្លុកកណ្តោល ខាងត្បូងឈាងខាងកើតភូមិពងទឹក ចំងាយ ៧០០ម៉ែត្រ ក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ។

សាកសពឈ្មោះ សុភា រ៉ាមី ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិភ្លង់ចាស់ សង្កាត់បុស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានយកខ្សែបន្តោងកូនសោរម៉ូតូមកចង.កសម្លាប់ខ្លួន នៅមែកឈើ ដើមស្ទាវ ចំណុចកើតហេតុ ។

តាមការបំភ្លឺរបស់ឈ្មោះ សុភា អូនតូច ភេទប្រុស អាយុ១៧ឆ្នាំ (ប្អូនបង្កើតរបស់សាកសព) បានឲ្យដឹងថា នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ ឪពុកបានហាមនិងស្តីបន្ទោសសាកសព​ ឈប់ឲ្យទាក់ទងស្រឡាញ់គ្នាជាមួយកូនអ្នកភូមិចេកក្បូរ ព្រោះកូនស្រីគេនៅក្មេង។ លុះព្រឹកឡើងសាកសពក៏ចេញទៅភ្ជួរ
នៅភូមិរាជន្ទល់ ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប រហូតដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ម៉ោង៥ព្រឹក សាកសពបានចុចទូរស័ព្ទមកប្រាប់ឪពុកថា ៖ គាត់
ឈប់ភ្ជួរ ត្រឡប់ទៅផ្ទះវិញហើយ តែមិនបានឃើញសាកសពមកផ្ទះទេ លុះនៅម៉ោង៥ល្ងាច ស្រាប់តែមានអ្នកភូមិប្រាប់ថាឃើញម៉ូតូរបស់បងខ្លួន (សាកសព) ចតទុកនៅចំការខាងត្បូងភូមិពងទឹក។ ភ្លាមនោះរូបខ្លួនក៏រត់ទៅមើលហើយឃើញស្នាមដានជើងដើរចេញពីម៉ូតូ រូបខ្លួនក៏ដើរតាមរក ហើយបានឃើញបងខ្លួនចង.ក ស្លាប់បាត់ទៅហើយ ។ បន្ទាប់មកខ្លួនក៏រាយការណ៍ជូនសមត្ថកិច្ច ។

ការសន្និដ្ឋានរបស់គ្រូពេទ្យ ៖ សាកសពស្លាប់ដោយសារធ្វើ អត្តឃាត (ចង.ក)ពិតប្រាកដមែន ព្រោះខឹងឪពុកហាមមិនឲ្យទាក់ទងមនុស្សស្រីដែលខ្លួនស្រឡាញ់។

បច្ចុប្បន្នសាកសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...