ព័ត៌មានជាតិ

រថយន្តកូរ៉ូឡា ពន្លះក្បាលនាគចែកទ្រូងផ្លូវ ក្រឡាប់ផ្ងារជើងឡើងលើច្រង៉ាង

ភ្នំពេញ: កូននិងម្ដាយបើករថយន្តកូរ៉ូឡាដឹកបន្លែមួយគ្រឿងបោះពួយយ៉ាងលឿនមិនប្រយ័ត្ន ជ្រុលទៅបុកក្បាលនាគចែកទ្រូងផ្លូវរងការខូចតិចតួច។ រថយន្តក្រឡាប់ផ្ងាជើងឡើងលើទ្រមេឃនិងរងរបួសម្ដាយបែកមុខមាត់។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២និង៤០នាទីទៀបភ្លឺ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវម៉ៅសេទុង កែងនិងផ្លូវ១៩៣ ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌ​ចម្ការមន រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនិងម្ដាយម្នាក់ទៀត បើករថយន្តកូរ៉ូឡាដឹកបន្លែរមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2E-6929 ធ្វើដំណើរពីកើតទៅលិច ខណ:មកដល់ចំណុចកើតហេតុខាងលើគាប់ជួនមេឃកំពុងភ្លៀងផងនោះបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកក្បាលនាគចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងឡើងលើបណ្ដាលស្ត្រីជាម្ដាយរងរបួសស្រាល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញចុះវាស់វែងយករថយន្តបង្ករទៅការិយាល័យចរាចរណ៍ជើងគោកស្នងការាជធានីភ្នំពេញរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់