Post News Media ព័ត៌មានជាតិ កំពុងអង្គុយកើ...

កំពុងអង្គុយកើប​អាចម៍គោ ស្រាប់តែត្រូវ​បុរស​ស្រវឹងស្រាម្នាក់ ​យក​កាំបិតផ្គាក់​កាប់ បណ្ដាល​ឲ្យ​ដេកស្លាប់​ក្នុង​ថ្លុកឈាម

កំពង់ស្ពឺ: បុរស​វ័យ​ចំណាស់​ម្នាក់ ​កំពុង​អង្គុយ​កើប​អាចម៍គោសុខៗ ក៏ត្រូវ​បុរសកើត​ជំងឺសរសៃប្រសាទម្នាក់​ គួបផ្សំនឹងស្រវឹងស្រាផង បាន​យក​កាំបិតផ្គាក់​កាប់ បណ្ដាល​ឲ្យ​ដេកស្លាប់​ក្នុង​ថ្លុកឈាម កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨។

ជនបង្ក​ឈ្មោះ សែម សុង ភេទ​ប្រុស អាយុ៤៧ឆ្នាំ រស់នៅ​ភូមិ​ព្រៃទទឹង ឃុំ​វាល​ពង់។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ហុង ហេង ភេទ​ប្រុស​អាយុ៤០ឆ្នាំ រស់​ភូមិ​ឃុំ​កើតហេតុ​ខាងលើ។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេល​កើ​ហេតុគេឃើញជនសង្ស័យ​បាន​ទៅលេង​ផ្ទះក្មួយ​ស្រី​ រស់នៅ​ភូមិ​កើតហេតុ ដោយ​ជនសង្ស័យ​បាន​ផឹក​ស្រាស្រវឹង ឃើញ​កាំបិតផ្គាក់​នៅ​នឹង​ចង្ក្រាន​បាយ ក៏​ដើរទៅ​យកមក​កាន់ រួច​ដើរទៅ​ផ្ទះ​ជនរងគ្រោះ ​ហើយបានយកកាំបិត​កាប់​លើជនរងគ្រោះ ដែល​កំពុង​អង្គុយ​កើប​អាចម៍គោ​ក្រោមផ្ទះ​ បណ្តាលឲ្យ​ស្លាប់ភ្លាមៗ។

តាម​ការបំភ្លឺ របស់​ឈ្មោះ ហឿន រ៉េ​ម ភេទ​ស្រី អាយុ៤៨ឆ្នាំ ដែល​ត្រូវជា​បងស្រី និង​ឈ្មោះ សុង សៅ​រី ភេទ​ស្រី អាយុ២៧ឆ្នាំ ត្រូវជា​កូនស្រី នៅ​ភូមិ​ព្រៃទទឹង​ឃុំ​វាល​ពង់ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ជា​មនុ​ស្សមាន​ជំងឺសរសៃប្រសាទ ដោយមាន​វេជ្ជបញ្ជា ពី​គ្រូពេទ្យ​ផង និង​ញៀន​ស្រា​ផងដែរ។

ក្រោយកើតហេតុ ​ជនសង្ស័យ ត្រូវបានឃាត់ខ្លួន និង​កសាង​សំណុំរឿង​បញ្ជូន​តុលាការ​ ចាត់​ការ​តាម​នីតិវិធី៕

Loading...