Post News Media ព័ត៌មានជាតិ ជិះម៉ូតូជូនប្...

ជិះម៉ូតូជូនប្អូនទៅបន្ទប់ជួល ជួបក្រុមចោរប្លន់ដកដាវដេញកាប់ ក៏ទុកម៉ូតូឲ្យចោរលួច ខណ:ម្ចាស់លោតចូលទឹកបឹង​ឈូក

ភ្នំពេញ: បុរសម្នាក់ ​បាន​ឌុ​ប​ប្អូនប្រុស​ទៅ​បន្ទប់​ជួល​វិញ ដោយធ្វើរដំណើរបាន​ពាក់កណ្ដាល​ផ្លូវ ត្រូវ​ក្រុម​ជនសង្ស័យ​ប្រដាប់​ដេញ​ដាវ ​កាប់​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង​បាន​សម្រេច រួចគេចខ្លួនដោយសុវត្ថិភាព ​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​តាម​បណ្ដោយ​ផ្លូវ ទំនប់​កប់​ស្រូវ ស្ថិត​នៅ​ភូមិ​ស្រែ​តេជ: សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍សែន​ជ័យ។

ជន​រង​គ្រោះ​ឈ្មោះ សយ វី​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​ជាង​បាញ់ថ្នាំ ស្នាក់​នៅ​ភូមិ​ត្រពាំង​ពោធិ៍​ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ មានស្រុក​កំណើត​នៅ​ភូមិ​ទួល ឃុំ​បា​ធា​យ ស្រុក​បា​ធា​យ ខេត្តកំពង់ចាម ។

ចំណែកម៉ូតូ​មួយ​គ្រឿង​ដែល​ជនសង្ស័យ​ប្លន់​យក​ទៅ​បាត់​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ បាត់ដំបង ១AC-១៦១០​។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ ​បាន​ឲ្យដឹងថា នៅ​មុន​ពេល​កើតហេតុ គាត់​បាន​ឌុ​ប​ប្អូនប្រុស​ ​ទៅ​បន្ទប់​ជួល​របស់​ប្អូន​វិញ ដោយធ្វើដំណើរតាម​ផ្លូវ​ទំនប់​កប់​ស្រូវ ស្រាប់តែ​ឃើញ​ជនសង្ស័យ​មាន​គ្នា​ជិត​១០​នាក់​ ជិះ​ម៉ូតូ​ចំនួន​៤​គ្រឿង​បាន​ឈប់​ផ្តុំ​គ្នា​កន្លែង​ម៉ាត ​ជិត​ប៉ុស្តិ៍​២៤​ម៉ោង​នៅ​ម្ដុំ​ផ្លូវ​កប​ស្រូវ ។

ពេល​នោះ​ពួក​គាត់​បាន​បើកបរ​ម៉ូតូ​ចេញពី​កន្លែង​ជនសង្ស័យ​បាន​ចម្ងាយ​ជាង​១០០​ម៉ែត្រ ស្រាប់តែ​ឃើញ​ជនសង្ស័យ​ខាងលើ ​​ជិះ​ម៉ូតូ​ដេញ​ពីក្រោយ​ដក​ដាវ ព្រមទាំង​ខ្សែក្រវាត់​ដេញ​វាយ​ និង​តាមកាប់​​ពួកគាត់ ​ធ្វើ​ឱ្យ​ពួក​គាត់​ភ័យ​ហើយ​បាន​ផ្ដួល​ម៉ូតូ​នៅ​ចិញ្ចើម​ផ្លូវ រួច​លោត​ចូល​ទឹក​បឹង​ឈូក ​គេច​ពី​ជនសង្ស័យ ភ្លាម​ៗ​នោះ​ក្រុម​ជនសង្ស័យ​ខាងលើ ​បាន​លើក​ម៉ូតូ​របស់​គាត់ ​ជិះ​យក​ទៅ​បាត់​ដោយ​សុវត្ថិភាព​។

ក្រោយកើតហេតុជន​រង​គ្រោះ​ទាំង​២នាក់ បាន​ជិះ​ម៉ូតូឌុប​ទៅ​ប្ដឹង​សមត្ថកិច្ច​ ដើម្បី​ជួយស្រាវជ្រាវ​រកមុខ​សញ្ញា​ខាងលើ​មក​ផ្ដន្ទាទោស​តាម​ច្បាប់​៕

Loading...